និយមន័យ៖ អាជីវកម្មខ្នាតតូច
អាជីវកម្មខ្នាតតូច គឺជាមុខរបរមួយដែលដំណើរការជាលក្ខណៈឯកជន (មិនមែនសហគ្រាសរដ្ឋ)។ ជាធម្មតា អាជីវកម្មខ្នាតតូចមានបុគ្គលិកតិចតួច។
នៅសហរដ្ឋអាមេរិក និយមន័យតាមផ្លូវច្បាប់ត្រូវបានកំណត់ដោយ រដ្ឋបាលអាជីវកម្មខ្នាតតូចសហរដ្ឋអាមេរិក ដោយដាក់ចេញនូវលក្ខណៈវិនិច្ឆ័យឲ្យរដ្ឋបាលអាជីវកម្មខ្នាតតូច កំណត់ខ្នាត ឬទំហំអាជីវកម្ម។
លក្ខណៈវិនិច្ឆ័យរបស់រដ្ឋបាលអាជីវកម្មខ្នាតតូច ក្នុងការកំណត់និយមន័យ អាជីវកម្មខ្នាតតូច គឺកំណត់ទៅលើ ចំនួនកម្មករ/និយោជិត ឬប្រាក់ចំណូលប្រចាំឆ្នាំ។ លក្ខណៈវិនិច្ឆ័យខាងក្រោមនេះ ត្រូវបានអនុវត្តដោយ រដ្ឋបាលអាជីវកម្មខ្នាតតូច ក្នុងការកំណត់និយមន័យ អាជីវកម្ម៖
អាជីវកម្មផលិតកម្ម (ក្រុមហ៊ុនផលិតកម្ម)៖ ចំនួនកម្មករ/និយោជិតច្រើនបំផុត គឺមានចំនួនចាប់ពី ៥០០ ទៅ១៥០០នាក់
អាជីវកម្មលក់ដុំ (ក្រុមហ៊ុនបោះដុំ)៖ ចំនួនកម្មករ/និយោជិតច្រើនបំផុត គឺមានចំនួនចាប់ពី ១០០ ទៅ៥០០នាក់
អាជីវកម្មផ្ដល់សេវាកម្ម (ក្រុមហ៊ុនផ្ដល់សេវាកម្ម)៖ ប្រាក់ចំណូលប្រចាំឆ្នាំ អាចមិនលើសពី ២,៥ ទៅ២១,៥ លានដុល្លារ,
អាជីវកម្មលក់រាយ (ក្រុមហ៊ុនលក់រាយ)៖ ប្រាក់ចំណូលប្រចាំឆ្នាំ អាចមិនលើសពី៥ ទៅ២១ លានដុល្លារ
អាជីវកម្មសំណង់ទូទៅ និងសំណង់ធន់ធ្ងន់៖ ប្រាក់ចំណូលប្រចាំឆ្នាំ អាចមិនលើសពី ១៣,៥ ទៅ១៧ លានដុល្លារ
អាជីវកម្មសំណង់ពាណិជ្ជកម្មពិសេស៖ ប្រាក់ចំណូលប្រចាំឆ្នាំ អាចមិនលើស៧ លានដុល្លារ
អាជីវកម្មកសិកម្ម៖ ប្រាក់ចំណូលប្រចាំឆ្នាំ អាចមិនលើសពី ០,៥ ទៅ៩ លានដុល្លារ
ចំណាំ៖ ខាងលើនេះជាការកំណត់ដោយ រដ្ឋបាលអាជីវកម្មខ្នាតតូច សហរដ្ឋអាមេរិក។
សម្រាប់ការសួរបញ្ជាក់ ឬផ្ដល់យោបល់ផ្សេងៗ សូមសរសេរក្នុងប្រអប់ Comments ខាងក្រោម។ សូមអរគុណ
No comments:
Post a Comment