មនុស្សម្នាក់ៗខិតខំរៀនសូត្រគឺដើម្បីទទួលបានចំណេះដឹងពិតប្រាក និងមានមុខរបរ ឬមានការងារធ្វើ ទទួលបានប្រាក់ចំណូល ឬប្រាក់ខែសមរម្យសម្រាប់ចិញ្ចឹមជីវិត ឬគ្រួសារ។
ធ្វើការងារដើម្បីប្រាក់ខែ និងធ្វើអាជីវកម្ម ដើម្បីរកប្រាក់ចំណូល មិនដូចគ្នាទេ។
ធ្វើការដើម្បីប្រាក់ខែ៖ ធ្វើការ = ជាកម្មករ និយោជិត បុគ្គលិក អ្នកទទួលប្រាក់ខែ។
ធ្វើអាជីវកម្ម៖ អាជីវករ = ជាម្ចាស់អាជីវកម្ម ម្ចាស់ទុន អ្នកគ្រប់គ្រង កម្មករ អ្នករកប្រាក់ចំណូល
មានមតិមួយបានលើកឡើងថា ធ្វើការបានប្រាក់ខែសម្រាប់តែចិញ្ចឹមជីវិត ឬភាសានិយាយថា បានមួយគែៗ មិនអាចក្លាយជាអ្នកមាន ដូចអ្នកធ្វើអាជីវកម្ម ឬអ្នករកស៊ីទេ។
ចំពោះចំណុចនេះ តើលោកអ្នកយល់ឃើញយ៉ាងណាដែរ? សូមចូលរួមចែករំលែកចំណេះដឹង និងបទពិសោធន៍ដល់កូនខ្មែរផង។
No comments:
Post a Comment