ប្រសិនបើ អ្នកជាអាជីវករ (អ្នករកស៊ី) ហើយចង់ឲ្យអាជីវកម្មរបស់អ្នកទទួលបានជោគជ័យ ឬទទួលបានការគាំទ្រ ឬមានអតិថិជនច្រើន អ្នកគប្បីពិចារណាអនុវត្ត ពាក្យស្លោកមួយឃ្លាថា "អតិថិជនជាស្ដេច"។
អ្នកនយោបាយក៍មិនខុសពីអាជីវករឡើយ ត្រូវយកប្រជាជនជាធំ (ប្រជាធិបតេយ្យ)។ ប្រសិនបើ អ្នកនយោបាយមិនយកចិត្តទុកដាក់ចំពោះកង្វល់របស់ប្រជាពលរដ្ឋទេ កុំសង្ឃឹមថា ទទួលបានការគាំទ្រពីប្រជាពលរដ្ឋឲ្យសោះ។
Showing posts with label យោបល់. Show all posts

Thursday, May 15, 2014
Monday, May 12, 2014
វិធីរក្សាអតិថិជនដែលគាំទ្រសេវាកម្ម ឬផលិតផល ប្រៀបធៀបនឹងមេដឹកនាំគណបក្សនយោបាយ
ម្ចាស់អាជីវកម្មត្រូវការអ្នកគាំទ្រដល់សេវាកម្ម ឬផលិតផលរបស់ខ្លួនដើម្បីឲ្យដំណើរការអាជីវកម្ម ឬការរកស៊ីរបស់ខ្លួនទទួលបានជោគជ័យ។ ប៉ុន្តែ ដើម្បីទទួលបានការគាំទ្រ ឬមានអតិថិជនគាំទ្រច្រើន ម្ចាស់អាជីវកម្មត្រូវគិតលើចំណុចធំៗមួយចំនួនដូចជា៖
ចុះមេដឹកនាំគណបក្សនយោបាយខុសអីពីម្ចាស់អាជីវិកម្ម ឬអ្នករកស៊ីទៅ? ក្នុងរបបប្រជាធិបតេយ្យ មេដឹកនាំគណបក្សត្រូវប្រកាន់ជំហរប្រកួតប្រជែងដោយសេរី សមភាព និងយុត្តិធម៌។ ដូច្នេះហើយការប្រកួតប្រជែងគ្នាដណ្ដើមប្រជាប្រិយភាពដោយស្មើភាព ត្រូវប្រកាន់គោលជំហរមិនខុសពីម្ចាស់អាជីវកម្ម ឬអ្នករកស៊ីឡើយ។
នៅពេលដែលគណបក្សរបស់ខ្លួនបាត់បង់ការគាំទ្រ ត្រូវពិនិត្យមើលខ្លួនឯង ឬវាយតម្លៃខ្លួនឯងមើលថា តើគណបក្សរបស់ខ្លួនធ្វើអីខុស មានចំណុចខ្វះខាតអ្វីខ្លះ និងមានចំណុចខ្លាំងអ្វីខ្លះ? (Strength and Weakness) ហេតុអីបានជាប្រជាជនឈប់គាំទ្រគណបក្សខ្លួន។ តើកត្តាខាងក្នុងវាយ៉ាងម៉េច មានឱកាសអ្វីខ្លះ ក្នុងការដណ្ដើមប្រជាប្រិយភាព និងតើកត្តាខាងក្រៅវាយ៉ាងម៉េចដែរ តើមានអ្វីខ្លះគំរាមកំហែងដល់ប្រជាប្រិយភាពចំពោះគណបក្សរបស់ខ្លួន (Opportunity and Threat)។
ខាងលើនេះគ្រាន់តែជាការលើកឡើងតាមទស្សនៈយល់ឃើញ និងបទពិសោធន៍ផ្ទាល់ខ្លួនរបស់ខ្ញុំតែប៉ុណ្ណោះ។
ខ្ញុំសូមស្វាគមន៍ចំពោះមតិ ឬយោបល់បន្ថែមពីសំណាក់លោកអ្នកចេះដឹងជ្រៅជ្រះទាំងឡាយ ដើម្បីជាជំនួយស្មារតីដល់កូនខ្មែរ ក្នុងការបង្កើនចំណេះដឹងបន្ថែម ដែលនាំឲ្យសេដ្ឋកិច្ចគ្រួសារ និងសេដ្ឋកិច្ចជាតិមានការរីកចម្រើន។ សូមអរគុណ!
- អត្តចរិតរបស់ម្ចាស់អាជីវកម្ម តើម្ចាស់អាជីវកម្មមានទំនាក់ទំនងល្អជាមួយអតិថិជនដែរឬទេ?
- ផលិតផល ឬសេវាកម្មមានគុណភាពល្អ អាចនាំឲ្យអតិថិជនពេញចិត្ត
- ចាត់ទុកអតិថិជនជាអ្នករកប្រាក់ចំណូលឲ្យខ្លួន (ចាត់ទុកអតិថិជនដូចជាស្ដេច)
- ស្មោះត្រង់ជាមួយអតិថិជន (មិនកុហក់ មិនបោកប្រាស់)
ចុះមេដឹកនាំគណបក្សនយោបាយខុសអីពីម្ចាស់អាជីវិកម្ម ឬអ្នករកស៊ីទៅ? ក្នុងរបបប្រជាធិបតេយ្យ មេដឹកនាំគណបក្សត្រូវប្រកាន់ជំហរប្រកួតប្រជែងដោយសេរី សមភាព និងយុត្តិធម៌។ ដូច្នេះហើយការប្រកួតប្រជែងគ្នាដណ្ដើមប្រជាប្រិយភាពដោយស្មើភាព ត្រូវប្រកាន់គោលជំហរមិនខុសពីម្ចាស់អាជីវកម្ម ឬអ្នករកស៊ីឡើយ។
នៅពេលដែលគណបក្សរបស់ខ្លួនបាត់បង់ការគាំទ្រ ត្រូវពិនិត្យមើលខ្លួនឯង ឬវាយតម្លៃខ្លួនឯងមើលថា តើគណបក្សរបស់ខ្លួនធ្វើអីខុស មានចំណុចខ្វះខាតអ្វីខ្លះ និងមានចំណុចខ្លាំងអ្វីខ្លះ? (Strength and Weakness) ហេតុអីបានជាប្រជាជនឈប់គាំទ្រគណបក្សខ្លួន។ តើកត្តាខាងក្នុងវាយ៉ាងម៉េច មានឱកាសអ្វីខ្លះ ក្នុងការដណ្ដើមប្រជាប្រិយភាព និងតើកត្តាខាងក្រៅវាយ៉ាងម៉េចដែរ តើមានអ្វីខ្លះគំរាមកំហែងដល់ប្រជាប្រិយភាពចំពោះគណបក្សរបស់ខ្លួន (Opportunity and Threat)។
ខាងលើនេះគ្រាន់តែជាការលើកឡើងតាមទស្សនៈយល់ឃើញ និងបទពិសោធន៍ផ្ទាល់ខ្លួនរបស់ខ្ញុំតែប៉ុណ្ណោះ។
ខ្ញុំសូមស្វាគមន៍ចំពោះមតិ ឬយោបល់បន្ថែមពីសំណាក់លោកអ្នកចេះដឹងជ្រៅជ្រះទាំងឡាយ ដើម្បីជាជំនួយស្មារតីដល់កូនខ្មែរ ក្នុងការបង្កើនចំណេះដឹងបន្ថែម ដែលនាំឲ្យសេដ្ឋកិច្ចគ្រួសារ និងសេដ្ឋកិច្ចជាតិមានការរីកចម្រើន។ សូមអរគុណ!
Subscribe to:
Posts (Atom)