ហេតុឣ្វីបានជាមានឣ្នកខ្លះក្លាយជាឣ្នកមាន ហើយឣ្នកខ្លះទៀតក្រ? តើមកពីការសម្រេចចិត្តបានល្អ? ឬមកពីការសម្រេចចិត្តមិនត្រូវ? តើវាមកពីគេខំប្រឹងប្រែង? មកពីសមត្ថភាព? ភាពឈ្លាសវៃ? ឬមកពីកត្តាផ្សេងៗពីនេះ?
ចំណុចនេះគឺឣាស្រ័យលើការប្រៀបធៀបរបស់ឣ្នក តើឣ្នកកំពុងប្រៀបធៀបជាមួយឣ្នកណា។ ប្រសិនបើ ឣ្នកកាក់កបជាងមិត្តភ័ក្តិរបស់ឣ្នក ជាងឣ្នកធ្វើការជាមួយឣ្នក ឬជាងបងប្អូនរបស់អ្នក នោះប្រាកដណាស់ថា អ្នកពិតជាធ្វើអ្វីៗប្រសើរជាងពួកគាត់ច្រើន ឬថា អ្នកបានសម្រេចចិត្តត្រូវ ឬថា អ្នកប្រឹងប្រែងធ្វើការជាងពួកគាត់ ដើម្បីឈានទៅសម្រេចនូវអ្វីដែលអ្នកចង់បាន។
....
លោកអ្នកអាចចូលរួមផ្ដល់យោបល់បានដោយសេរី។
Friday, May 30, 2014
Saturday, May 17, 2014
កម្មករ-និយោយជិត-បុគ្គលិក vs អាជីវករ
មនុស្សម្នាក់ៗខិតខំរៀនសូត្រគឺដើម្បីទទួលបានចំណេះដឹងពិតប្រាក និងមានមុខរបរ ឬមានការងារធ្វើ ទទួលបានប្រាក់ចំណូល ឬប្រាក់ខែសមរម្យសម្រាប់ចិញ្ចឹមជីវិត ឬគ្រួសារ។
ធ្វើការងារដើម្បីប្រាក់ខែ និងធ្វើអាជីវកម្ម ដើម្បីរកប្រាក់ចំណូល មិនដូចគ្នាទេ។
ធ្វើការដើម្បីប្រាក់ខែ៖ ធ្វើការ = ជាកម្មករ និយោជិត បុគ្គលិក អ្នកទទួលប្រាក់ខែ។
ធ្វើអាជីវកម្ម៖ អាជីវករ = ជាម្ចាស់អាជីវកម្ម ម្ចាស់ទុន អ្នកគ្រប់គ្រង កម្មករ អ្នករកប្រាក់ចំណូល
មានមតិមួយបានលើកឡើងថា ធ្វើការបានប្រាក់ខែសម្រាប់តែចិញ្ចឹមជីវិត ឬភាសានិយាយថា បានមួយគែៗ មិនអាចក្លាយជាអ្នកមាន ដូចអ្នកធ្វើអាជីវកម្ម ឬអ្នករកស៊ីទេ។
ចំពោះចំណុចនេះ តើលោកអ្នកយល់ឃើញយ៉ាងណាដែរ? សូមចូលរួមចែករំលែកចំណេះដឹង និងបទពិសោធន៍ដល់កូនខ្មែរផង។

Thursday, May 15, 2014
អតិថិជនជាស្ដេច
ប្រសិនបើ អ្នកជាអាជីវករ (អ្នករកស៊ី) ហើយចង់ឲ្យអាជីវកម្មរបស់អ្នកទទួលបានជោគជ័យ ឬទទួលបានការគាំទ្រ ឬមានអតិថិជនច្រើន អ្នកគប្បីពិចារណាអនុវត្ត ពាក្យស្លោកមួយឃ្លាថា "អតិថិជនជាស្ដេច"។
អ្នកនយោបាយក៍មិនខុសពីអាជីវករឡើយ ត្រូវយកប្រជាជនជាធំ (ប្រជាធិបតេយ្យ)។ ប្រសិនបើ អ្នកនយោបាយមិនយកចិត្តទុកដាក់ចំពោះកង្វល់របស់ប្រជាពលរដ្ឋទេ កុំសង្ឃឹមថា ទទួលបានការគាំទ្រពីប្រជាពលរដ្ឋឲ្យសោះ។

Monday, May 12, 2014
វិធីរក្សាអតិថិជនដែលគាំទ្រសេវាកម្ម ឬផលិតផល ប្រៀបធៀបនឹងមេដឹកនាំគណបក្សនយោបាយ
ម្ចាស់អាជីវកម្មត្រូវការអ្នកគាំទ្រដល់សេវាកម្ម ឬផលិតផលរបស់ខ្លួនដើម្បីឲ្យដំណើរការអាជីវកម្ម ឬការរកស៊ីរបស់ខ្លួនទទួលបានជោគជ័យ។ ប៉ុន្តែ ដើម្បីទទួលបានការគាំទ្រ ឬមានអតិថិជនគាំទ្រច្រើន ម្ចាស់អាជីវកម្មត្រូវគិតលើចំណុចធំៗមួយចំនួនដូចជា៖
ចុះមេដឹកនាំគណបក្សនយោបាយខុសអីពីម្ចាស់អាជីវិកម្ម ឬអ្នករកស៊ីទៅ? ក្នុងរបបប្រជាធិបតេយ្យ មេដឹកនាំគណបក្សត្រូវប្រកាន់ជំហរប្រកួតប្រជែងដោយសេរី សមភាព និងយុត្តិធម៌។ ដូច្នេះហើយការប្រកួតប្រជែងគ្នាដណ្ដើមប្រជាប្រិយភាពដោយស្មើភាព ត្រូវប្រកាន់គោលជំហរមិនខុសពីម្ចាស់អាជីវកម្ម ឬអ្នករកស៊ីឡើយ។
នៅពេលដែលគណបក្សរបស់ខ្លួនបាត់បង់ការគាំទ្រ ត្រូវពិនិត្យមើលខ្លួនឯង ឬវាយតម្លៃខ្លួនឯងមើលថា តើគណបក្សរបស់ខ្លួនធ្វើអីខុស មានចំណុចខ្វះខាតអ្វីខ្លះ និងមានចំណុចខ្លាំងអ្វីខ្លះ? (Strength and Weakness) ហេតុអីបានជាប្រជាជនឈប់គាំទ្រគណបក្សខ្លួន។ តើកត្តាខាងក្នុងវាយ៉ាងម៉េច មានឱកាសអ្វីខ្លះ ក្នុងការដណ្ដើមប្រជាប្រិយភាព និងតើកត្តាខាងក្រៅវាយ៉ាងម៉េចដែរ តើមានអ្វីខ្លះគំរាមកំហែងដល់ប្រជាប្រិយភាពចំពោះគណបក្សរបស់ខ្លួន (Opportunity and Threat)។
ខាងលើនេះគ្រាន់តែជាការលើកឡើងតាមទស្សនៈយល់ឃើញ និងបទពិសោធន៍ផ្ទាល់ខ្លួនរបស់ខ្ញុំតែប៉ុណ្ណោះ។
ខ្ញុំសូមស្វាគមន៍ចំពោះមតិ ឬយោបល់បន្ថែមពីសំណាក់លោកអ្នកចេះដឹងជ្រៅជ្រះទាំងឡាយ ដើម្បីជាជំនួយស្មារតីដល់កូនខ្មែរ ក្នុងការបង្កើនចំណេះដឹងបន្ថែម ដែលនាំឲ្យសេដ្ឋកិច្ចគ្រួសារ និងសេដ្ឋកិច្ចជាតិមានការរីកចម្រើន។ សូមអរគុណ!
- អត្តចរិតរបស់ម្ចាស់អាជីវកម្ម តើម្ចាស់អាជីវកម្មមានទំនាក់ទំនងល្អជាមួយអតិថិជនដែរឬទេ?
- ផលិតផល ឬសេវាកម្មមានគុណភាពល្អ អាចនាំឲ្យអតិថិជនពេញចិត្ត
- ចាត់ទុកអតិថិជនជាអ្នករកប្រាក់ចំណូលឲ្យខ្លួន (ចាត់ទុកអតិថិជនដូចជាស្ដេច)
- ស្មោះត្រង់ជាមួយអតិថិជន (មិនកុហក់ មិនបោកប្រាស់)
ចុះមេដឹកនាំគណបក្សនយោបាយខុសអីពីម្ចាស់អាជីវិកម្ម ឬអ្នករកស៊ីទៅ? ក្នុងរបបប្រជាធិបតេយ្យ មេដឹកនាំគណបក្សត្រូវប្រកាន់ជំហរប្រកួតប្រជែងដោយសេរី សមភាព និងយុត្តិធម៌។ ដូច្នេះហើយការប្រកួតប្រជែងគ្នាដណ្ដើមប្រជាប្រិយភាពដោយស្មើភាព ត្រូវប្រកាន់គោលជំហរមិនខុសពីម្ចាស់អាជីវកម្ម ឬអ្នករកស៊ីឡើយ។
នៅពេលដែលគណបក្សរបស់ខ្លួនបាត់បង់ការគាំទ្រ ត្រូវពិនិត្យមើលខ្លួនឯង ឬវាយតម្លៃខ្លួនឯងមើលថា តើគណបក្សរបស់ខ្លួនធ្វើអីខុស មានចំណុចខ្វះខាតអ្វីខ្លះ និងមានចំណុចខ្លាំងអ្វីខ្លះ? (Strength and Weakness) ហេតុអីបានជាប្រជាជនឈប់គាំទ្រគណបក្សខ្លួន។ តើកត្តាខាងក្នុងវាយ៉ាងម៉េច មានឱកាសអ្វីខ្លះ ក្នុងការដណ្ដើមប្រជាប្រិយភាព និងតើកត្តាខាងក្រៅវាយ៉ាងម៉េចដែរ តើមានអ្វីខ្លះគំរាមកំហែងដល់ប្រជាប្រិយភាពចំពោះគណបក្សរបស់ខ្លួន (Opportunity and Threat)។
ខាងលើនេះគ្រាន់តែជាការលើកឡើងតាមទស្សនៈយល់ឃើញ និងបទពិសោធន៍ផ្ទាល់ខ្លួនរបស់ខ្ញុំតែប៉ុណ្ណោះ។
ខ្ញុំសូមស្វាគមន៍ចំពោះមតិ ឬយោបល់បន្ថែមពីសំណាក់លោកអ្នកចេះដឹងជ្រៅជ្រះទាំងឡាយ ដើម្បីជាជំនួយស្មារតីដល់កូនខ្មែរ ក្នុងការបង្កើនចំណេះដឹងបន្ថែម ដែលនាំឲ្យសេដ្ឋកិច្ចគ្រួសារ និងសេដ្ឋកិច្ចជាតិមានការរីកចម្រើន។ សូមអរគុណ!
Subscribe to:
Posts (Atom)