Monday, July 28, 2014

Would you eat grilled mouse from this small business in Cambodia?

Small Business Cambodia just want to share the story below.

During a trip to Battambong along National Road No. 5 through Siem Reap and Banteay Meanchey province, a small business selling grilled mouse caught the eyes of Small Business Cambodia when arrived at Ou Ta Ki village, Ou Ta Ki commune, Battambong's Thmor Koul district.

Asking how their business is, a woman selling the grilled mouse said her business is quiet good selling from 20 Kilograms in the low season to 40 Kilograms of mice every day.

Note that the lowest price for 1 Kg of the mouse is 20,000 Riel (about USD 5.00).

The video below may help you to understand more about this type of small business:

 

Saturday, June 28, 2014

Wall's Product (ការ៉េមវ៉ល)

Sold at Pao Nath Villa Cafe
ការ៉េម​នេះ​មាន​លក់​នៅ​ហាង​ពៅនាថ

Sold at different price and size, ranging from 1000 to 14000 Riel.
មានច្រើន​ប្រភេទ​ តម្លៃចាប់​ពី ១០០០​ រៀល​ ដល់​១៤០០០​ រៀល​ ទៅទំហំ ឬទម្ងន់នៃការ៉េម​នីមួយៗ។​​

Friday, May 30, 2014

ហេតុ​ឣ្វី​បាន​​ជា​អ្នក​ខ្លះ​មាន ហើយ​អ្នក​ខ្លះក្រ? សំណាង? គ្មាន​សំណាង?

ហេតុ​ឣ្វី​បាន​ជា​មាន​ឣ្នក​ខ្លះ​ក្លាយ​ជា​​ឣ្នក​មាន ហើយ​ឣ្នក​ខ្លះ​ទៀត​​ក្រ? តើ​​​មក​ពី​ការ​​សម្រេច​ចិត្ត​​បាន​ល្អ? ឬ​មក​ពី​ការ​សម្រេច​ចិត្ត​​មិន​ត្រូវ? តើ​វា​មក​ពី​គេ​ខំប្រឹង​ប្រែង​? មក​ពី​សមត្ថភាព?​ ភាព​ឈ្លាស​វៃ?​ ឬ​​មក​ពី​​កត្តា​​ផ្សេងៗពីនេះ?

ចំណុច​នេះ​គឺ​ឣាស្រ័យ​លើ​​ការ​ប្រៀប​ធៀប​របស់​ឣ្នក តើ​ឣ្នក​កំពុង​ប្រៀប​ធៀប​ជា​មួយ​ឣ្នក​ណា។ ប្រ​សិន​បើ ឣ្នក​កាក់​កប​​ជាង​មិត្ត​ភ័ក្តិ​របស់​ឣ្នក​ ជាង​ឣ្នក​ធ្វើការ​ជាមួយ​ឣ្នក ឬ​ជាង​បង​​ប្អូន​​របស់​អ្នក នោះ​ប្រាកដ​ណាស់​ថា អ្នក​ពិត​ជា​ធ្វើ​អ្វីៗ​ប្រសើរ​ជាង​​ពួក​គាត់​ច្រើន ឬ​ថា អ្នក​​បាន​​សម្រេច​ចិត្ត​​​ត្រូវ​ ឬ​ថា អ្នក​ប្រឹង​ប្រែង​ធ្វើ​ការ​ជាង​ពួក​គាត់ ដើម្បី​ឈាន​ទៅ​សម្រេច​នូវ​អ្វី​ដែល​អ្នក​ចង់​បាន។

....

លោក​អ្នក​អាច​ចូល​រួម​ផ្ដល់​យោបល់​បាន​ដោយ​សេរី។

Saturday, May 17, 2014

កម្មករ-និយោយជិត-បុគ្គលិក vs អាជីវករ

មនុស្ស​ម្នាក់​ៗ​​ខិត​ខំ​រៀន​សូត្រ​​គឺ​ដើម្បី​​​ទទួល​បាន​ចំណេះ​ដឹង​ពិត​ប្រាក និង​មាន​មុខ​របរ ឬ​មាន​ការ​ងារ​ធ្វើ​ ទទួល​បាន​ប្រាក់​ចំណូល​ ឬ​ប្រាក់​ខែ​​សមរម្យ​សម្រាប់​ចិញ្ចឹម​ជីវិត ឬ​គ្រួសារ។

ធ្វើ​ការងារ​​ដើម្បី​ប្រាក់​ខែ និង​ធ្វើ​អាជីវកម្ម​ ដើម្បី​រក​ប្រាក់​ចំណូល​​ មិន​ដូច​គ្នា​ទេ។

ធ្វើ​ការ​​ដើម្បី​ប្រាក់​ខែ៖ ​​ធ្វើ​ការ = ​ជា​កម្មករ​ និយោជិត បុគ្គលិក អ្នក​ទទួល​ប្រាក់​ខែ។​

ធ្វើ​អាជីវកម្ម៖ អាជីវករ = ជា​ម្ចាស់​អាជីវកម្ម ម្ចាស់​ទុន អ្នក​គ្រប់​គ្រង កម្មករ អ្នក​រក​ប្រាក់​ចំណូល

មាន​មតិ​មួយ​បាន​លើក​ឡើង​ថា ធ្វើ​ការ​បាន​ប្រាក់​ខែ​​សម្រាប់​តែ​ចិញ្ចឹម​ជីវិត ឬ​ភាសា​និយាយ​ថា បាន​មួយ​គែៗ មិន​អា​ច​ក្លាយ​ជា​អ្នក​មាន​ ដូច​អ្នក​​ធ្វើ​អាជីវកម្ម ឬ​អ្នក​រក​ស៊ី​ទេ។

ចំពោះ​ចំណុច​នេះ តើ​​លោក​អ្នក​យល់​ឃើញ​យ៉ាង​ណា​ដែរ? ​សូម​ចូល​រួម​ចែក​រំលែក​ចំណេះ​ដឹង​ និង​បទ​ពិសោធន៍​​​ដល់​​​កូន​ខ្មែរ​ផង។
  ​

Thursday, May 15, 2014

អតិថិជនជាស្ដេច

ប្រសិនបើ អ្នកជាអាជីវករ (អ្នករកស៊ី) ហើយចង់ឲ្យអាជីវកម្មរបស់អ្នកទទួលបានជោគជ័យ ឬទទួលបានការគាំទ្រ ឬមានអតិថិជនច្រើន អ្នកគប្បីពិចារណាអនុវត្ត ពាក្យស្លោកមួយឃ្លាថា "អតិថិជនជាស្ដេច"។

អ្នកនយោបាយក៍មិនខុសពីអាជីវករឡើយ ត្រូវយកប្រជាជនជាធំ (ប្រជាធិបតេយ្យ)។ ប្រសិនបើ អ្នកនយោបាយមិនយកចិត្តទុកដាក់ចំពោះកង្វល់របស់ប្រជាពលរដ្ឋទេ កុំសង្ឃឹមថា ទទួលបានការគាំទ្រពីប្រជាពលរដ្ឋឲ្យសោះ។

Monday, May 12, 2014

វិធីរក្សា​អតិថិជន​ដែល​​គាំទ្រ​​សេវាកម្ម​ ឬ​ផលិត​ផល​ ប្រៀប​ធៀប​​​នឹងមេដឹក​នាំ​គណបក្ស​នយោបាយ

ម្ចាស់​អាជីវកម្ម​​ត្រូវ​ការ​​អ្នក​គាំ​ទ្រ​​ដល់​សេវាកម្ម ឬ​ផលិត​ផល​របស់​ខ្លួន​ដើម្បី​ឲ្យ​ដំណើរ​ការ​អាជីវកម្ម ឬ​ការ​រក​ស៊ី​របស់​ខ្លួន​ទទួល​បាន​ជោគជ័យ​។ ប៉ុន្តែ ដើម្បី​ទទួល​បាន​ការ​គាំទ្រ ឬ​មាន​អតិថិជន​គាំទ្រ​ច្រើន​ ម្ចាស់​អាជីវកម្ម​ត្រូវ​​គិត​​លើ​​ចំណុច​​ធំ​ៗ​​មួយ​ចំនួន​​ដូច​ជា៖
  • អត្តចរិត​របស់​ម្ចាស់​អាជីវកម្ម តើ​ម្ចាស់​អាជីវកម្ម​មាន​ទំនាក់​ទំនង​ល្អ​ជា​មួយ​អតិថិជន​ដែរ​ឬ​ទេ?​
  • ផលិត​ផល​ ឬ​សេវាកម្ម​មាន​គុណភាពល្អ​ អាច​នាំ​ឲ្យ​អតិថិជន​ពេញ​ចិត្ត​ 
  • ចាត់​ទុក​អតិថិជន​​ជា​អ្នក​រក​ប្រាក់​ចំណូល​​ឲ្យ​ខ្លួន (ចាត់​ទុក​អតិថិជន​ដូច​ជា​ស្ដេច)
  • ស្មោះ​ត្រង់​​ជា​មួយ​អតិថិជន (មិន​កុហក់ មិន​បោក​ប្រាស់)
ខាង​លើ​នេះ​​ជា​ចំណុច​គោល​ៗ​​ដែល​អាជីវករ​ ឬ​អ្នក​រក​ស៊ី​គ្រប់​រូប​ត្រូវ​ដឹង។ ប្រសិន​បើ​ ធ្វើ​មិន​បាន​ដូច​​ចំណុច​គោល​ៗខាង​លើ​នេះ​ទេ នោះ​នាំ​ឲ្យ​ក្រុមហ៊ុន ឬ​ការ​រក​ស៊ី​របស់​អ្នក​​បាត់​បង់​អតិថិជន ឬ​អតិថិជន​ងាក​ទៅ​ប្រើ​ផលិត​ផល ឬ​សេវាកម្ម​​របស់​ក្រុមហ៊ុន​ផ្សេង​ដែល​មាន​ផលិតផល និង​សេវាកម្មដូច​គ្នា​នោះវិញ​​ជាមិន​ខាន។

ចុះ​មេដឹក​នាំ​គណបក្ស​នយោ​បាយ​​ខុស​អី​ពី​ម្ចាស់​អាជីវិកម្ម ឬ​អ្នក​រក​ស៊ី​ទៅ​? ក្នុង​របប​ប្រជា​ធិប​តេយ្យ​ ​មេដឹក​នាំ​គណបក្ស​ត្រូវ​ប្រកាន់​ជំហរ​ប្រកួត​ប្រជែង​ដោយ​សេរី សមភាព និង​យុត្តិធម៌។ ដូច្នេះ​ហើយ​ការ​ប្រកួត​ប្រជែង​​គ្នា​ដណ្ដើម​ប្រជាប្រិយ​ភាព​ដោយ​ស្មើ​ភាព​ ត្រូវ​ប្រកាន់​គោល​ជំហរ​មិន​ខុស​ពី​​ម្ចាស់​អាជីវកម្ម​ ឬ​អ្នក​រក​ស៊ី​ឡើយ។

នៅ​ពេល​ដែល​គណបក្ស​របស់​ខ្លួន​បាត់​បង់​ការ​គាំទ្រ ត្រូវ​ពិនិត្យ​មើល​ខ្លួន​ឯង​ ឬ​វាយ​តម្លៃ​ខ្លួន​ឯង​មើល​ថា តើ​គណបក្ស​របស់​ខ្លួន​ធ្វើ​អី​ខុស មាន​ចំណុច​ខ្វះ​ខាត​អ្វី​ខ្លះ និង​មាន​ចំណុច​ខ្លាំង​អ្វី​ខ្លះ? (Strength and Weakness) ហេតុ​អី​បាន​ជា​​ប្រជា​ជន​ឈប់​គាំទ្រ​គណបក្ស​ខ្លួន។ តើ​កត្តា​ខាង​ក្នុង​វា​យ៉ាង​ម៉េច មាន​ឱកាស​អ្វី​ខ្លះ​ ក្នុង​ការ​ដណ្ដើម​ប្រជា​ប្រិយ​ភាព និង​តើ​កត្តា​ខាង​ក្រៅ​វា​យ៉ាង​ម៉េច​ដែរ តើ​មាន​អ្វី​ខ្លះ​គំរាម​កំហែង​ដល់​​​ប្រជា​ប្រិយ​ភាព​ចំពោះ​គណបក្ស​របស់​ខ្លួន (Opportunity and Threat)។​

ខាង​លើ​នេះ​គ្រាន់​តែ​ជា​​​​ការ​លើក​ឡើង​តាម​ទស្សនៈ​​យល់​ឃើញ និង​បទ​ពិសោធន៍​ផ្ទាល់​ខ្លួន​របស់​ខ្ញុំ​​តែ​ប៉ុណ្ណោះ។

ខ្ញុំ​សូម​ស្វាគមន៍​ចំពោះ​មតិ​ ឬ​យោបល់​បន្ថែម​ពី​សំណាក់​លោក​អ្នក​ចេះ​ដឹង​ជ្រៅ​ជ្រះទាំង​ឡាយ​ ដើម្បី​​ជា​ជំនួយ​ស្មារតី​ដល់​កូន​ខ្មែរ​​ ក្នុង​​ការ​បង្កើន​​ចំណេះ​ដឹង​បន្ថែម ដែល​នាំ​ឲ្យ​​សេដ្ឋកិច្ច​គ្រួសារ និង​សេដ្ឋកិច្ច​ជាតិ​មាន​ការ​រីក​ចម្រើន។ សូម​អរគុណ!​ ​

Tuesday, April 22, 2014

អា​ជីវកម្ម​ខ្នាត​តូច

និយម​ន័យ​៖ អា​ជីវកម្ម​ខ្នាត​តូច

អា​ជីវកម្ម​ខ្នាត​តូច គឺ​ជា​មុខរបរ​មួយ​ដែល​ដំណើរ​ការ​​​​​​​​ជា​លក្ខណៈ​​ឯកជន (មិន​មែន​សហគ្រាស​រដ្ឋ)។ ជា​ធម្មតា អាជីវកម្ម​ខ្នាត​តូច​​មាន​បុគ្គលិក​តិច​តួច។

នៅ​សហរដ្ឋ​អាមេរិក និយម​ន័យ​តាម​ផ្លូវ​ច្បាប់​ត្រូវ​បាន​កំណត់​​ដោយ ​រដ្ឋ​បាល​អាជីវកម្ម​ខ្នាត​តូច​សហរដ្ឋ​អាមេរិក ដោយ​​ដាក់​ចេញ​នូវ​លក្ខណៈវិនិច្ឆ័យ​​​​ឲ្យ​រដ្ឋបាល​អាជីវកម្ម​ខ្នាត​តូច ​កំណត់​​​​​ខ្នាត ឬ​ទំហំអា​ជីវកម្ម​។

លក្ខណៈវិនិច្ឆ័យ​របស់​​រដ្ឋបាល​​​អាជីវកម្ម​ខ្នាត​តូច​​ ក្នុង​ការ​កំណត់​និយម​ន័យ​ អាជីវកម្ម​ខ្នាត​តូច គឺ​កំណត់​ទៅ​លើ​ ចំនួន​កម្មករ/និយោជិត​ ឬ​ប្រាក់​ចំណូល​ប្រចាំ​ឆ្នាំ។ លក្ខណៈវិនិច្ឆ័យ​ខាង​ក្រោម​នេះ ត្រូវ​បាន​អនុវត្ត​ដោយ​ រដ្ឋបាល​អាជីវកម្ម​ខ្នាត​តូច​ ក្នុង​ការ​​កំណត់​និយម​ន័យ​​ អាជីវកម្ម​៖

​អាជីវកម្ម​​​​ផលិត​កម្ម​ (ក្រុម​ហ៊ុន​ផលិតកម្ម)៖ ចំនួន​កម្មករ​/​និយោជិត​​ច្រើន​បំផុត គឺ​មាន​ចំនួន​ចាប់​ពី​ ៥០០ ទៅ​១៥០០​នាក់​

អាជីវកម្ម​លក់​ដុំ (ក្រុម​ហ៊ុន​បោះ​ដុំ)៖ ចំនួន​កម្មករ​/​និយោជិត​​ច្រើន​បំផុត គឺ​មាន​ចំនួន​ចាប់​ពី​ ១០០ ទៅ​៥០០​នាក់​

អាជីវកម្ម​ផ្ដល់​សេវាកម្ម (ក្រុម​ហ៊ុន​ផ្ដល់​សេវា​កម្ម)​៖ ប្រាក់​ចំណូល​ប្រចាំ​ឆ្នាំ​ អាចមិន​​លើស​​​ពី ២,៥ ទៅ​២១,៥ លាន​ដុល្លារ​,

អាជីវកម្ម​​លក់​រាយ (ក្រុមហ៊ុន​លក់​រាយ)៖ ប្រាក់​ចំណូល​ប្រចាំ​ឆ្នាំ​ អាចមិន​​លើស​​​ពី​៥ ទៅ​២១​ លាន​ដុល្លារ

អាជីវកម្ម​សំណង់​ទូទៅ និង​​សំណង់​ធន់​ធ្ងន់៖ ប្រាក់​ចំណូល​ប្រចាំ​ឆ្នាំ​ អាចមិន​​លើស​​​ពី ១៣,​៥ ទៅ​១៧​ លាន​ដុល្លារ

​​អាជីវកម្ម​សំណង់​ពាណិជ្ជកម្ម​ពិសេស៖ ប្រាក់​ចំណូល​ប្រចាំ​ឆ្នាំ​ ​អាចមិន​​លើស​​​៧ លាន​ដុល្លារ

អាជីវកម្ម​កសិកម្ម​៖​ ប្រាក់​ចំណូល​ប្រចាំ​ឆ្នាំ​ អាចមិន​​​លើស​​​ពី ០,៥ ទៅ​៩​ លាន​ដុល្លារ

ចំណាំ៖ ខាង​លើ​នេះ​​​​ជា​ការ​កំណត់​​ដោយ រដ្ឋបាល​​អាជីវកម្ម​ខ្នាត​តូច​ សហរដ្ឋអាមេរិក។

សម្រាប់​ការ​សួរ​បញ្ជាក់​ ឬ​ផ្ដល់​យោបល់​​ផ្សេងៗ សូម​សរសេរ​ក្នុង​ប្រអប់​ Comments ខាង​ក្រោម។ សូម​អរគុណ